Forex ជាការបោកប្រាស់ឬជាការវិនិយោគពិតប្រាកដ?


តើការវិនិយោគក្នុងវិស័យ Forex វាជាការបោកប្រាស់ ឬជាការវិនិយោគពិតប្រាកដ ?
ជាដំបូងយើងមកយល់ដឹងពី Forex  ជាមុនសិន ថាតើវាជាអ្វី? Forex គឺជាការជួញដូរគួរូបិយប័ណ្ឌដែលជាអត្រាប្តូរប្រាក់ ហើយយើងដឹងរួចហើយថាអត្រាប្តូរប្រាកមានតម្លៃប្រែប្រូលនិងនិងឡើងចុះលឿនមែនទែន និង មានអត្រាទិញនិងលក់ខុសគ្នា។ វាខុសគ្នាដោយសារ Broker ឬឈ្មួញកណ្តាលត្រូវការយកចំនេញលើកំរៃជើងសារឬ Commission។

បើយើងប្រៀបធៀបការជួញដូរ Forex វាប្រៀបបាននឹងទីផ្សារប្តូរប្រាក់ចឹងដែរ។
ឧ. ថ្ងៃនេះអត្រាប្តូរប្រាក់លុយដុល្លា ទិញ 4000 លក់ 4050
  • ចឹងបើខ្ញុំចង់ទិញលុយដុល្លា 1000$ ក្នុងអត្រាប្តូរប្រាក់ ដុល្លា ស្មើរ 4050 ខ្ញុំចាយលុយរៀលចំនួន 4 លាន 5 ម៉ីនរៀល
  • តែបើខ្ញុំចង់លក់លុយដុល្លា 1000$ ប្តូរយកលុយខ្មែរវិញក្នុងថ្ងៃនេះ ខ្ញុំនឹងទទួលបានតែ 4 លានរៀលប៉ុននោះ។ ចឹងខ្ញុំនឹងខាតលុយ 5ម៉ីនរៀល។
  • ហេតុនេះខ្ញុំសុខចិត្តរងចាំឲ្យអត្រាប្តូរប្រាក់ ផ្នែកខាងទិញឡើងដល់ 4080 ចាំលក់ ចឹងខ្ញុំនឹងលក់បាន 4 លាន 8ម៉ីនរៀល ដូចនេះខ្ញុំបានចំនេញ 3 ម៉ីនរៀល។

 
ដូចគ្នានេះដែរ Forex  ក៏មានលក្ខណៈដូចនឹងទីផ្សាប្តូរប្រាក់ គឺមាន ទីផ្សា ឈ្មួញកណ្តាល (Broker) និងអ្នកទិញដូរ គ្រាន់ Forex ប្រើបច្ចេកវិទ្យា និងទំនើបកម្មផ្នែកហិរញ្ញវត្ថុមកជួយធ្វើឲ្យមានភាពងាយស្រូលក្នុងការទិញដូរនិង បើទូលំទូលាយទូទាំងពិភពលោក។

អូខេ ចឹងហើយមកនិយាយអំពីហានិភ័យនៃការវិនិយោគវិញម្តង ការវិនិយោគក្នុងវិស័យ Forex អាចនិយាយបានថាមានហានិភ័យខ្ពស់ ដោយសារការឡើងចុះនៃតម្លៃរបស់វាមានការប្រែប្រូលលឿន រួមជាមួយការ leverage ទើបធ្វើឲ្យមានហានិភ័យខ្ពស់ក្នងការជួញដូរ។ ដោយសារតែ Forex អាចផ្តល់ឱកាសក្នុងការបង្កើតកំរៃយ៉ាងក្រាសក្រែល ទើបមានជនឈ្លៀតឱកាសមួយចំនួនព្យាយាមយករឿងនេះមកបោកប្រាស់និងអះអាងដើម្បីបោកយកផលប្រយោជន៍។ 

Image result for forex

ការបោកប្រាស់ទាំងនោះមកក្នុងរូបភាពដូចជា
  • ការប្រូមូលប្រាក់យកមកវិនិយោកទុក ដោយធានាថានឹងផ្តល់ប្រាក់ចំនេញចំនួន ប៉ុននេះ ប៉ុននោះ
  • ការបោកប្រាស់ដោយការលក់កម្មវិធី ក្បួនវិនិយោគដោយធានាថាយកទៅប្រើដឹងតែចំនេញ (ព្រោះបើចឹងមែន ហេតុអីគាត់មិនវិនិយោគយកចំនេញខ្លួនឯង)
  • ហើយមានធំជាងនេះ អាចមានរហូតដល់ក្រុមហ៊ុនខិលខួចខ្លះ ដើរតួរជា Broker អួសទាញឲ្យអ្នកវិនិយោគដាក់លុយ តែមិនបានយកលុយនោះទៅវិនិយោគទេ តែយកលុយមកបង្វិលដូចការធ្វើទីផ្សាបណ្តាញទៅវិញ។ លើសពីនេះទៀតក៏មានក្រុមហ៊ុនខិលខួចខ្លះ ដើរតួជា Broker តែបង្កើតកម្មវិធី បង្កើតក្រាហ្វក្លែងក្លាយដើម្បីយកចំនេញពីអ្នកវិនិយោគទុន។


ដូចនេះមុននឹងអ្នកសម្រេចចិត្តវិនិយោគក្នុងវិស័យ Forex អ្នកត្រូវសិក្សានិងស្វែងយល់ឲ្យច្បាស់ពី Broker ដែលយើងយកលុយទៅដាក់ផ្ញើរនឹងគេ ព្រោះបើយើងជ្រើសរើសខុស អាចនឹងមានហានិភ័យខ្ពស់ និងគួរសិក្សាស្វែងយល់ពីមូលដ្ឋានគ្រឹះនៃទីផ្សារឲ្យច្បាស់ជាមុនសិន ចាំវិនិយោគ

សរុប Forex មិនមែនជាការបោកប្រាស់ទេ តែវាមានលក្ខណៈជា Zero Sum Game ដែលមានអ្នកកំរៃ និងអ្នកខាត ហើយវាជាការវិនិយោគបែបរយៈពេលខ្លីសាកសម្យសម្រាប់អ្នកវិនិយោគរយៈពេលខ្លីដែលប្រាថ្នាចង់បានកំរៃខ្ពស់ និង លឿន តែវាក៏មានហានិភ័យខ្ពស់ដូចគ្នាដែរ។ ទោះជាយ៉ាងណា ដោយសារតែមានជនឈ្លៀតឱកាសយកមកវាអះអាងដើម្បីបោកប្រាស់ទៀត ទើបមានការយល់ថាវាជាការបោកប្រាស់។ ចឹងបើអ្នកចង់វិនិយោគគួរសិក្សាស្វែងយល់ឲ្យច្បាស់ជាមុនសិន។ អ្នកអាចប្រើកម្មវិធីឌីម៉ូ (ជាកម្មវិធីសាកល្បង) សម្រាប់ការសាកល្បង និងសិក្សាជាបឋមមុននឹងវិនិយោគពិតបាន។

សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនដែលវិនិយោគក្នុងវិស័យ Forex ទេ ព្រោះគិតថាវាមានលក្ខណៈជា Money Game ពេក ខ្ញុំជ្រើសវិនិយោគក្នុងទីផ្សាភាគហ៊ុន ព្រោះវាមានការទទួលស្គាល់ពីស្ថាប័នផ្នែកហិរញ្ញវត្ថុ និង មានច្បាប់ទំលាប់គ្រប់គ្រងត្រឹមត្រូវ ហើយមានហានិភ័យទាបជាង និងភាគច្រើនជាការវិនិយោគរយៈពេលវែង។



បើមានមតិឬយោបល់ក្នុងការចែករំលែក អាចចែករំលែកពីបទពិសោធន៍របស់អ្នកតាមរយៈ comment បាន។ នេះគ្រាន់តែជាការចែករំលែកបទពិសោធន៍ដែលខ្ញុំបានធ្វើការស្វែងយល់ និងមតិផ្លាល់ខ្លួនខ្លះៗប៉ុណ្ណោះ បើមានអ្វីខុសឆ្គង សុំអភ័យទោសទុកជាមុនផង។ 
សូមអរគុណ





Subscribe us: ➡️https://bit.ly/2Q5Dd5O

Comments