- Get link
- X
- Other Apps
តើអ្នកខ្លាចមិនហ៊ានសៀកពាក់ឈុតប៊ីកីនីព្រោះតែស្លាកស្នាមវះកាត់មែនទេ? គ្មានបញ្ហាទៀតទេ! ឥឡូវនេះ មានបច្ចេកវិទ្យាថ្មីក្នុងការវញកាត់គឺការវះកាត់បែបគ្មានស្នាម MINIMALLY INVASIVE LAPAROSCOPY SURGERY ដែលអាចព្យបាលបញ្ហារោគស្រ្តីដែលត្រូវវះកាត់បាន។ ការវះកាត់បែបគ្មានស្នាមនេះគឺជាជំរើសឌ៏ល្អបំផុត។ វាប្រើប្រាស់កាមេរ៉ាឆ្លុះចូលទៅក្នងខ្លួនតំបន់អាងត្រគាករបស់យើងក្នងការវះកាត់។
Laparoscope គឺប្រៀបដូចជាកាមេរ៉ាកែវពង្រីកដែលពន្ទី ដែលអាចជួយឲ្យវេជ្ជបណ្ឌិតមើលឃើញផ្នែកខាងក្នុងរាងកាយរបស់អ្នកជំងឺ។ វាអាចជួយវេជ្ជបណ្ឌិតធ្វើការវិនិច្ឆ័យរោគនិងស្ថានភាពជំងឺបានច្បាស់លាស់ដូចជា Endometriosis ឬ Fibroids។ វាក៏ជាទម្រង់នៃការព្យាបាលដោយប្រើឧបករណ៍តូច។ វិធីសាស្រ្តនេះអាចជួយឱ្យការវះកាត់កាន់តែមានភាព ច្បាស់លាស់ ការឈឺចាប់តិច និង ជាសះស្បើយឆាប់រហ័ស។ ពេលខ្លះការវះកាត់ដោយមនុស្សយន្តត្រូវបានប្រើ សម្រាប់ការវះកាត់រោគស្ត្រីផងដែរ ប៉ុន្តែមានវាមានតម្លៃខ្ពស់។


ការព្យាបាលរោគស្ត្រីដែលអាចប្រើប្រាស់ដោយវិធី LAPAROSCOPY រួមមានដូចជា:
- ធ្វើរោគវិនិច្ឆ័យជម្ងឺចំពោះការឈឺចាប់ត្រគាករ៉ាំរៃនិងបញ្ហាពិបាកមានកូន
- ការកាត់យកគីសចេញពីក្រពេញអូវែ
- ការកាត់ស្បូន Hysterectomy
- ការវះកាត់ Myomectomy (Removal of Fibroids)
- ការវះកាត់Tubal Ligation
- ការវះកាត់Tubal Reanastomosis
- ការវះកាត់ Endometrial Tissue Ablation (Endometriosis Treatment)
- ការវះកាត់ Lysis adhesion
- ការធ្វើរោគវិនិច្ឆ័យពីដំណាក់កាលនៃជម្ងឺមហារីកឆ្អឹងស្ដ្រី Gynecologic cancer staging
- ជំងឺ Endometriosis
- ជំងឺដុំសាច់ក្នុងស្ប៉ូន Uterine fibroids
- គីសឬដុំសាច់ក្នុងពីក្រពេញអូវែ Ovarian cysts or tumors
- ការមានផ្ទៃពោះក្រៅស្ប៉ូន Ectopic pregnancy
- បូសអាងត្រគៀក (ខ្ទុះ) Pelvic abscess (pus)
- ជំងឺ Pelvic adhesions (Painful Scar Tissue)
- ជំងឺពិបាកមានកូន Infertility
- ជំងឺរលាកអាងត្រគៀក Pelvic inflammatory disease
- ជំងឺមហារីកប្រព័ន្ធបន្តពូជReproductive cancers
- ការធ្វើតេស្តរូបភាពដែលអាចចាំបាស់ត្រូវធ្វើមានដូចជា អ៊ុលត្រាសោន (ultrasound) ការស្កេន CT (computed tomography) វិភាគម៉ាញ៉េទិច MRI (Magnetic Resonance Imaging) ។
- គ្រូពេទ្យរបស់អ្នកអាចបង្គាប់ឱ្យបង្អត់អាហារឬការចាក់ថ្នាំបញ្ចុះ.
- ប្រាប់គ្រូពេទ្យអំពីថ្នាំណាមួយដែលអ្នកប្រើប្រាស់ជាប្រចាំ នេះរួមបញ្ចូលទាំងថ្នាំដែលលោកអ្នកទិញប្រើប្រាស់ខ្លួនឯងដូចជាវីតាមីនផងដែរ។ អ្នកអាចជាត្រូវបញ្ឈប់វា។
- ក្នុងករណីអ្នកមិនត្រូវសំរាកនៅមន្ទីរពេទ្យក្រោយការវះកាត់ អ្នកមិនត្រូវបានឲ្យបើកបរត្រលប់ទៅផ្ទះដោយខ្លួនឯងទេ ដូចនេះអ្នកគួរត្រៀមអ្នកបើកឡាននាំអ្នកត្រលប់ទៅផ្ទះវិញដូចជាមិត្តភ័ក្ត ឬ ស្នើរសុំសេវាកម្មដឹកជញ្ជូនរបស់មន្ទីរពេទ្យ
- ដំណាក់កាល់នៃការព្យាបាលនិងការវិនិច្ឆ័យ
- ការធ្វើ Laparoscopy តែងតែត្រូវបានអនុវត្តក្រោមការប្រើថ្នាំសន្លប់ទូទៅ។ នេះមានន័យថាអ្នកនឹងសន្លប់ក្នុងពេលប្រតិបត្តិការ។
- នៅពេលដែលអ្នកគេងលក់ បំពង់តូចមួយដែលហៅថា catheter និងត្រូវបានដាក់បញ្ចូលដើម្បីយកទឹកនោម។ បន្ទាប់មកគេត្រូវបញ្ចូលឧស្ម័នកាបូនឌីអុកស៊ីតចូលក្នុងពោះរបស់អ្នកដោយម្ជុលតូចមួយ។ ឧស្ម័នកាបូនឌីអុកស៊ីតជួយទប់ស្បែកពោះអោយឆ្ងាយពីសរីរាង្គផ្សេងៗ។ វាជួយកាត់បន្ថយការប៉ះទង្គិច ឬ រងរបូសផ្សេងៗ។
- គ្រូពេទ្យវះកាត់នឹងចោះមុខរបួសតូចមួយនៅក្បែរផ្សិត ដើម្បីដាក់បំពង់កាមេរ៉ាឆ្លុះ laparoscope បន្ទាប់មកវានឹងបញ្ជូនរូបភាពទៅកាន់អេក្រង់ដែលអាចជួយឲ្យគ្រូពេទ្យមើលឃើញសរីរាង្គផ្សេងៗបានច្បាស់។
- ក្រោយពីនេះគ្រូពេទ្យនិងធ្វើការវិនិច្ឆ័យនិងនិងសម្រេច។ បើសិនអ្នកត្រូវធ្វើការវះកាត់ រាល់ឧបករណ៍ផ្សេងៗនឹងត្រូវដាក់បញ្ចូលតាមរន្ធដែលបានចោះនោះនិងធ្ចើតាមបែបនៃការវះកាត់ laparoscope។
- នៅពេលដែលការវះកាត់ត្រូវបានបញ្ចប់ ឧបករណ៍ទាំងអស់នឹងត្រូវយកចេញ ហើយមុខរបូសនឹងត្រូវបានដេរបិតផ្ជិត រួចគេនឹងបញ្ជូនអ្នកជំងឺទៅកាន់បន្ទប់សំរាក។
- រឿងគួរ និង មិនគួរធ្វើក្រោយការវះកាត់
- មិនត្រូវបើកបរក្នុងរយៈពេល48ម៉ោងក្រោយការវះកាត់ laparoscopy។
- អ្នកមិនត្រូវគេងសំរាកតែនៅលើគ្រែទេ តែគួរសម្រាក់យកកំលាំង ហើយគួរមានសកម្មភាពខ្លះៗ។
- បន្ទាប់ពី 24 ម៉ោង អ្នកអាចធ្វើសកម្មភាពផ្សេងៗបានធម្មតាប្រសិនបើអ្នកមិនត្រូវលេបថ្នាំបំបាត់ការឈឺចាប់។
- វាអាស្រ័យទៅតាមការវះកាត់ សកម្មភាពខ្លះអាចត្រូវបន្តយ៉ាងប្រុងប្រយ័ត្នក្នុងរយៈពេល 5-7 ថ្ងៃ។
- នៅថ្ងៃដំបូលដែលអ្នកត្រលប់ទៅផ្ទះវិញ អ្នកគួរញ៉ាំទឹកផ្លែឈើ ដូចជាទឹកផ្លែប៉ោម ទឹក Ginger Ale ឬ ice pops ទឹកស៊ុប នំ crackers នំបុ័ង ដើម្បីការពារមិនឲ្យឈឺក្រពះ.
- ជៀសវាងទឹកផ្លែក្រូច និងទឹកប៉េងប៉ោះ។ អ្នកអាចបន្ថែមចំណីអាហារជាលំដាប់។
- នៅថ្ងៃទី 2 បន្ទាប់ពីការវះកាត់អ្នកគួរតែត្រលប់ទៅទទួលទានរបបអាហារធម្មតាវិញ។
- ដោយសារតែថ្នាំបំបាត់ការឈឺចាប់ភាគច្រើនធ្វើអោយមានការទល់លាមកវាជារឿងសំខាន់ដែលត្រូវផឹកទឹកឱ្យបានច្រើន ញ៉ាំអាហារដែលមានជាតិសរសៃដូចជាផ្លែឈើនិងបន្លែហើយសកម្ម។
- អ្នកអាចមានការឈឺចាប់នៅក្នុងពោះរបស់អ្នក.
- អ្នកអាចមានការឈឺចាប់ស្មា នេះបណ្តាលមកពីឧស្ម័នដែលនៅមានតែវានឹងបាត់ទៅវិញក្នុងរយៈពេល 48-72 ម៉ោង។ បន្ទះកំដៅអាចរជួយបំបាត់ការឈឺចាប់បាន។
- គ្រូពេទ្យរបស់អ្នកនឹងចេញវេជ្ជបញ្ជាឱសថដើម្បីជួយបំបាត់ការឈឺចាប់ពោះរបស់អ្នក។
- ប្រើថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជារយៈពេល 48 ម៉ោងដំបូងតាមការចេញវេជ្ជបញ្ជា។
- ប្រសិនបើអ្នកទល់លាមក អ្នកអាចប្រើថ្នាំដែលវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជា។
- ទំនាក់ទំនងទៅអ្នកផ្តល់សេវាថែទាំសុខភាពបឋមប្រសិនបើអ្នកមិនមានការបន្ទោបង់ក្នុងរយៈពេល 3 ថ្ងៃបន្ទាប់ពីការវះកាត់។
- អ្នកនឹងមាន Band–Aid លើចំនុចមុខរបួសតូចៗ។ ដោះយក Band–Aid ចេញបន្ទាប់ពី 5-7 ថ្ងៃក្រោយពេលវះកាត់។
- ជំនួសដោយ Band–Aid ថ្មីដើម្បីការពារមុខរបួសមិនឲ្យកកិតនឹងខោខូវប៊យនិងសំលៀកបំពាក់របស់អ្នក។
- អ្នកអាចមានការជាំពណ៌ខ្មៅនិងពណ៌ខៀវនៅជុំវិញតំបន់មុខរបួស។
- អ្នកមិនចាំបាច់ដោះយកថ្នេរចេញទេ វានឹងរលាយទៅវិញក្នុងរយៈពេល 4 សប្តាហ៍។
- អ្នកប្រហែលជាមានការហូរទឹករំអិលបន្តិចបន្តួចតាមទ្វាមាសរបស់អ្នកដែលអាចមានរយៈពេលពី 2 ទៅ 5 ថ្ងៃ។
- ក្រោយវះកាត់អ្នកអាចអស់កម្លាំងនិងឆាប់ខឹង។ ប្រើពេលនេះដើម្បីសម្រាកនិងធ្វើសកម្មភាពស្ងាត់។
- វាត្រូវការពេលវេលាដើម្បីជាសះស្បើយប៉ុន្តែអ្នកនឹងមានអារម្មណ៍ល្អប្រសើរឡើងជារៀងរាល់ថ្ងៃ។
- Get link
- X
- Other Apps

Comments
Post a Comment