- Get link
- X
- Other Apps
នៅពាក់កណ្តាលឆ្នាំនេះមានអ្នកជំងឺជាង 60ភាគរយ បានទទួលជោគជ័យដោយប្រើបច្ចេកវិទ្យា ICSI នៅមជ្ឈមណ្ឌលបង្ករកំណើតដោយបច្ចេកវិទ្យានៃមន្ទីរពេទ្យវេជ្ជថានី។ នេះគឺជាអត្រាជោគជ័យដ៏ខ្ពស់ដែលបង្ហាញពីបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យ សេវាកម្មកម្រិតពិភពលោក និង ក្រុមគ្រូពេទ្យដ៏ជំនាញនៅមជ្ឈមណ្ឌលបង្ករកំណើតដោយបច្ចេកវិទ្យានៃមន្ទីរពេទ្យវេជ្ជថានី។
ដោយសារតែមានអ្នកជំងឺដែលមានបញ្ហាពិបាកក្នុងការមានបុត្រច្រើន ទាំងបុរសនិងស្ត្រីនៅជុំវិញពិភពលោក មជ្ឈមណ្ឌលបង្ករកំណើតដោយបច្ចេកវិទ្យា VFC
នៃមន្ទីរពេទ្យវេជ្ជថានីបានប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រសិទ្ធិភាពនិងសន្សំសំចៃបំផុតដែលមានដូចជា Intrauterine Insemination (IUI) Intra-cytoplasmic
Sperm Injection (ICSI) និង Mini In-vitro Fertilization (IVF)។

ដោយសារអ្នកជំងឺដែលមានបញ្ហាពិបាកក្នុងការមានបុត្រភាគច្រើនមានអាយុច្រើន យើងបានផ្តល់វិធីដែលមានប្រសិទ្ធិភាពបំផុតក្នុងការវិនិច្ឆ័យនិងព្យាបាលសម្រាប់អ្នកជំងឺគ្រប់វ័យ បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Dr. Worawat Siripoon។
ទោះលោកអ្នកមិនអាចមានបុត្រដោយសារមូលហេតុអ្វីក៏ដោយ យើងខ្ញុំសន្យាថានឹងព្យាយាមជួយឲ្យលោកអ្នកឲ្យទទួលបានជោគជ័យ ព្រោះយើងមានលោកវេជ្ជបណ្ឌិតដែលជំនាញនិងមានបទពិសោធន៍ជាច្រើនឆ្នាំ ព្រមទាំងបច្ចេកវិទ្យាដ៏ទំនើបទាន់សម័យ។ យើងសូមធានាថាលោកអ្នកនឹងទទួលបានការយកចិត្តទុកដាក់យ៉ាងកក់ក្តៅបំផុត។ វេជ្ជបណ្ឌិត Siripoon បន្ថែមថា "ជំនាញនិងការយកចិត្តទុកដាក់របស់យើងបាននាំឱ្យ អត្រាជោគជ័យខ្ពស់គួរឱ្យកត់សម្គាល់។ ក្នុងចំណោម10គូដែលមករកយើង មាន 6គូ ទទួលបានជោគជ័យ" ។ ភាគច្រើនមានគភ៌ក្នុងរយៈពេលពី 3 ទៅ 6 ខែ។
IUI គឺជាវិធីដែលល្អបំផុតសម្រាប់ស្ត្រីដែលមិនមាន occlusion នៃ oviducts ទាំងពីរ។ វេជ្ជបណ្ឌិត Dr. Siripoon បានពន្យល់ថា វាជាវិធីដ៏ពេញនិយមសម្រាប់គូស្វាមីភរិយាដែលមានអាយុច្រើនដែលមានបញ្ហាសរសៃឈាម គុណភាពមេជីវិតឈ្មោលខុសធម្មតានិងជំងឺមាត់ស្បូន។ វាជាវិធីដែលមិនមានហានិភ័យ តែលើកលែងតែករណីមានផ្ទៃពោះក្រៅស្បូននិងការមានផ្ទៃពោះភ្លោះ។
វិធីពីរផ្សេងទៀតដែលមាននៅមន្ទីរពេទ្យវេជ្ជថានីគឺ ICSI ក្នុងករណីបុរសដែលមានភាពខុសធម្មតានៃមេជីវិតឈ្មោល និង Mini IVF (ត្រូវបានគេស្គាល់ផងដែរថាជា IVF ឬ Micro IVF)។ ចំពោះករណីនៃស្ត្រីដែលមានពងតិចអាចត្រូវបានព្យាបាលដោយថ្នាំជំរុញ ។
វេជ្ជបណ្ឌិត Dr. Siripoon របស់យើងបានចង្អុលបង្ហាញថា Mini IVF គឺជាបច្ចេកវិទ្យាបន្តពូជថ្មីនិងឈានមុខគេមួយដែលផ្តល់នូវជម្រើសដែលទំនើបទាន់សម័យនិងមានសុវត្ថិភាព បើប្រៀបទៅនឹងវិធីបុរាណ។ អ្នកជំងឺត្រូវបានត្រួតពិនិត្យគ្រប់វដ្តនៃការព្យាបាល។ នៅដំណាក់កាលសមស្របបំផុតក្រុមការងារជំនាញរបស់យើងនឹងចាប់ផ្តើមដំណើរការប្រមូលពងរបស់ស្ត្រីនិងមេជីវិតរបស់បុរស ការបង្កកំណើតស៊ុតនិងមេជីវិតឈ្មោល និង ការដាក់បញ្ចូលអំប្រ៊ីយ៉ុង "។
តែទោះជាយ៉ាងណា អត្រាជោគជ័យនៃរិធី ICSI មានខ្ពស់ជាវិធី IVF។ បន្ទាប់ពីប្រមូលមេជីវិតពីទាំង 2 ភាគីហើយ ចំពោះវិធី IVF គឺធ្វើការបង្ករកំណើតតាមបែបធម្មជាតិ តែចំពោះ ICSI គឺត្រូវបង្ករកំណើតក្នុងមន្ទីរពិសោធន៍។ ចំពោះ IVF មេជីវិតទាំងពីរដែលយកមកពីស្វាមីនិងភរិយាត្រូវបានដាក់ឲ្យបង្ករកំណើតតាមធម្មជាតិ។ តែផ្ទុយទៅវិញ ICSI ជ្រើសរើសមេជីវិតឈ្មោលនិងញីដែលមានសុខភាពល្អតែមួយគត់ យកមកបង្ករកំណើតដោយការចាក់បញ្ចូលគ្នានូវមេជីវិតឈ្មោលចូលក្នុងមេជីវិតញីដោយម្ជុលពិសេស។ ហេតុនេះហើយទើបអត្រាជោគជ័យនៃរិធី ICSI មានខ្ពស់ជាវិធី IVF។
ICSI គឺជាវិធីល្អបំផុតសម្រាប់គូស្វាមីភរិយាជាច្រើនដែលមានបញ្ហាពិបាកក្នុងការមានបុត្រហើយចង់មានបុត្រ។ យើងមានគ្រូពេទ្យជំនាញដែលមានបទពិសោធន៍យូរឆ្នាំជាមួយនឹងឧបករណ៍ជំនាញអាចជួយដល់ការបង្កកំណើតទទួលបានជោគជ័យ។
មជ្ឈមណ្ឌលបង្ករកំណើតដោយបច្ចេកវិទ្យានៃមន្ទីរពេទ្យវេជ្ជថានី Vejthani Fertility Center (VFC) ផ្តល់សេវាកម្មវេជ្ជសាស្ត្រនិងការព្យាបាលដល់អ្នកជំងឺទាំងអស់ដែលមានបញ្ហាពិបាកក្នុងការមានបុត្រដោយបច្ចេកវិទ្យាទំនើបទាន់សម័យនិងមានសុវត្ថិភាពបំផុតដែលមានអត្រាជោគជ័យខ្ពស់។
- Get link
- X
- Other Apps

Comments
Post a Comment