- Get link
- X
- Other Apps
ជំងឺឬសដូងបាតត្រូវបានគេស្គាល់ថាជា Hemorrhoids ឬ Piles សំដៅទៅលើ ជំងឺដែលសរសៃឈាមមានការហើមនៅផ្នែកខាងក្រោមនៃរន្ធគូថ(ដែលត្រូវបានគេស្គាល់ថាជា Anorectum) ដែលបណ្តាលអោយឈឺចាប់និងរលាកជាពិសេសនៅ ពេលបន្ទោរបង់។ ការទល់លាមកដែលបណ្តាលមកពីការញ៉ាំអាហារដែលមាន ជាតិសរសៃតិច ឬ ចំណាយពេលយូរដើម្បីបន្ទោរបង់អាចជាមូលហេតុចម្បង នៃជំងឺឬសដូងបាត។ ទោះបីមិនមែនជាជំងឺធ្ងន់ធ្ងរប៉ះពាល់ដល់អាយុជីវិត ប៉ុន្តែវាប៉ះពាល់ដល់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។ វាបណ្តាលឱ្យពិបាកក្នុងការ អង្គុយឬឈរ មានការរមាស់ និងឈឺចាប់ ឬហូរឈាមបន្ទាប់ពីបន្ទោរបង់។

រោគសញ្ញារបស់វាអាចមានចាប់ពីការរមាស់តិចតួចនៃរន្ធគូទរហូតដល់ការហូរឈាមតាមរន្ធគូថធ្ងន់ធ្ងរ។ ជំងឺឬសដូងបាតជាជំងឺដែលពិបាកគ្រប់គ្រងប៉ុន្តែវាអាចព្យាបាលបាន។ ទោះបីវាជាជំងឺដែលគ្រប់គ្នាមានការអៀនខ្មាស់ក្នុងការបើកចំហពីស្ថាន ភាពរបស់ពួកគេក៏ដោយ តែអ្នកគួរប្រញាប់ស្វែងរកការព្យាបាលឲ្យបានឆាប់រហ័ស នៅពេលដែលប្រទះឃើញមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ។ ជំងឺឬសដូងបាតជាជំងឺដែលមានការកើតឡើងទៅតាមអាយុទាំងបុរសនិងស្ត្រី។ ស្រ្តីដែលមានផ្ទៃពោះគឺជាអ្នកដែលងាយនឹងមានជំងឺឬសដូងបាត។

មូលហេតុនៃជំងឺឬសដូងបាត
ខាងក្រោមនេះគឺជាមូលហេតុចម្បងនៃជំងឺឬសដូងបាត:
● រាគរូសរ៉ាំរ៉ៃ
● ការទល់លាមករ៉ាំរ៉ៃ
● ការមានផ្ទៃពោះ (ជាពិសេសនៅពេលដែលមានសម្ពាធលើសរសៃឈាមវ៉ែនដោយស្បូនរីកធំ)
● ភាពចាស់ជរា
● ធាត់និងការទទួលទានអាហារដែលមានជាតិសរសៃតិច
● អង្គុយយូរ ជាពិសេសពេលបន្ទោរបង់
● ការលើករបស់ធ្ងន់ជាបន្តបន្ទាប់
● ការរួមភេទតាមរន្ធគូថ
● លក្ខណៈតំណពូជ

ប្រភេទជំងឺឬសដូងបាត
1. ជំងឺឬសដូងបាតខាងក្រៅ
ជំងឺឬសដូងបាតខាងក្រៅ ស្ថិតនៅក្រោមស្បែកផ្នែកខាងក្រៅនៃរន្ធគូថ។ រោគសញ្ញាអាចរួមបញ្ចូលការហូរឈាមពេលបន្ទោរបង់ ហើយម៉ាសអាចត្រូវមើលឃើញនៅរន្ធគូថ។
1. ជំងឺឬសដូងបាតខាងក្រៅ
ជំងឺឬសដូងបាតខាងក្រៅ ស្ថិតនៅក្រោមស្បែកផ្នែកខាងក្រៅនៃរន្ធគូថ។ រោគសញ្ញាអាចរួមបញ្ចូលការហូរឈាមពេលបន្ទោរបង់ ហើយម៉ាសអាចត្រូវមើលឃើញនៅរន្ធគូថ។
2. ជំងឺឬសដូងបាតខាងក្នុង
ជំងឺឬសដូងបាតខាងក្នុងស្ថិតនៅលើស្រទាប់ខាងក្នុងនៃរន្ធគូថដែលជាធម្មតាគ្មានការឈឺចាប់, តែមានការហូរឈាមតាមរន្ធគូថក្នុងកំឡុងពេលបន្ទោរបង់។
ជំងឺឬសដូងបាតខាងក្នុងស្ថិតនៅលើស្រទាប់ខាងក្នុងនៃរន្ធគូថដែលជាធម្មតាគ្មានការឈឺចាប់, តែមានការហូរឈាមតាមរន្ធគូថក្នុងកំឡុងពេលបន្ទោរបង់។
រោគសញ្ញានៃជំងឺឬសដូងបាត
● ការហូរឈាមដោយគ្មានការឈឺចាប់ពេលបន្ទោរបង់
● រមាស់នៅតាមរន្ធគូទ
● ដុំពកនៅរន្ធគូថ
● ហើមនៅក្នុងតំបន់រន្ធគូថ
● ឈឺចាប់ពេលបន្ទោរបង់
● ការហូរឈាមដោយគ្មានការឈឺចាប់ពេលបន្ទោរបង់
● រមាស់នៅតាមរន្ធគូទ
● ដុំពកនៅរន្ធគូថ
● ហើមនៅក្នុងតំបន់រន្ធគូថ
● ឈឺចាប់ពេលបន្ទោរបង់
ការការពារជំងឺឬសដូងបាត
● ទទួលទានអាហារដែលមានជាតិសរសៃបន្ថែមឲ្យបានគ្រប់គ្រាន់
● ផឹកទឹកឱ្យបានគ្រប់គ្រាន់
● ហាត់ប្រាណឲ្យបានទៀងទាត់
● ហ្វឹកហាត់ពីការបន្ទោរបង់ឲ្យបានទៀងទាត់
● ទទួលទានអាហារដែលមានជាតិសរសៃបន្ថែមឲ្យបានគ្រប់គ្រាន់
● ផឹកទឹកឱ្យបានគ្រប់គ្រាន់
● ហាត់ប្រាណឲ្យបានទៀងទាត់
● ហ្វឹកហាត់ពីការបន្ទោរបង់ឲ្យបានទៀងទាត់

ការព្យាបាលជំងឺឬសដូងបាត
- ការព្យាបាលដោយខ្លួនឯងនៅផ្ទះ
ប្រេងក្រឡា និង ក្រែម ថ្នាំលាបដែលមានផ្ទុកជាតិ hydrocortisone អាចប្រើជាថ្នាំសំរាប់ការព្យាបាលនៅផ្ទះបាន។ ទឺកកកអាចជួយកាត់បន្ថយការហើមបាននិងថ្នាំបំបាត់ការឈឺចាប់ក៏អាចត្រូវបានគេប្រើប្រាស់ផងដែរ។
- វីធីព្យាបាលជំងឺឬសដូងបាតដោយ Hemorrhoidal Artery Ligation and Recto Anal Repair (HAL-RAR)
HAL-RAR គឺជាជម្រើសនៃការព្យាបាលថ្មីដែលមានលក្ខណៈងាយស្រូលសម្រាប់ គ្រប់ប្រភេទនៃជំងឺឬសដូងបាត។ វិធីសាស្រ្តនេះត្រូវបានបង្កើតឡើងដើម្បីព្យាបាល ជំងឺឫសដូងបាតដោយប្រើប្រដាប់ស្ទង់ដោយ Doppler ដើម្បីកំណត់ទីតាំងភ្ជាប់ សរសៃឈាមដែលផ្គត់ផ្គង់ឬសដូងបាតដែលមានសម្ភារៈស្រូបយក។

HAL-RAR ការគ្រប់គ្រងការឈឺចាប់និង មើលថែសុខភាពក្រោយការព្យាបាល
HAL-RAR គឺជាវីធីព្យាបាលជំងឺឬសដូងបាតដែលពេញនិយមបំផុត។ វិធីនេះមិន មានការឈឺចាប់និងមានប្រសិទ្ធភាពខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃផលវិបាកផ្សេងៗ។ ក្រោយពេលវះកាត់អ្នកជំងឺត្រូវធ្ចើតាមកម្មវិធីគ្រប់គ្រងការឈឺចាប់ ដោយអ្នកឯកទេសគ្រប់គ្រងការឈឺចាប់នៃមន្ទីរពេទ្យវេជ្ជថានី (Vejthani Pain Management Specialists) និងក្រុមអ្នកវេជ្ជសាស្ត្រដែលរួមមានការគ្រប់គ្រងតាមដាន ការឈឺចាប់រយៈពេលយ៉ាងតិចពី 1-2 ថ្ងៃ។ ពេលវេលានៃមើលថែសុខភាពក្រោយ ការព្យាបាលដោយ HAL-RAR គឺមិនលើសពីមួយសប្តាហ៍។
- Get link
- X
- Other Apps

Comments
Post a Comment