- Get link
- X
- Other Apps
បច្ចេកវិទ្យាថ្មី Digital CAD/CAM សម្រាប់ការដាំធ្មេញ។ ការមើលថែធ្មេញរបស់លោកអ្នកឲ្យបានទៀងទាត់ជាមួយដែលចាំបាច់ត្រូវតែធ្វើ។ធ្មេញជាផ្នែកមួយនៃការជួយឲ្យយើងមានទំនុកចិត្តលើខ្លួនឯងនិងធានានូវគុណភាពជីវិតដែលល្អផងដែរ។ ប៉ុន្តែការមើលថែធ្មេញឲ្យបានល្អវាស្រូលនិយាយតែពិបាកធ្វើណាស់។បើតាមការដាំធ្មេញតាមរបៀបចាស់ជាធម្មតាត្រូវការពេលវេលាយ៉ាងតិច2,5-3 ខែ និងត្រូវមកមន្ទីរពេទ្យពី2-4ដង ទើបអាចរួចរាល់។ តែពេលនេះលោកអ្នកនឹងអស់ចង្វល់ទៀតហើយ ព្រោះការដាំធ្មេញមិនចំនាយពេលច្រើនដូវមុនទៀតឡើយ។ លោកអ្នកចំនាយពេលត្រឹមតែ2-3 ម៉ោង។ ទាំងអស់នេះ សូមអរគុណដល់បច្ចេកវិទ្យាថ្មីក្នុងការដាំធ្មេញគឺDigital Dental CAD/CAM ។
CAD/CAM ឬ Computer-Aided Design and Computer-Aided Manufacturing ជាបច្ចេកវិទ្យាដែលចូលមកជួយដល់ការរចនានិងផលិតធ្មេញសិប្បនិមិត្តក្នុងការដាំធ្មេញ ការប៉ះធ្មេញ និងការព្យាបាលធ្មេញផ្សេងៗទៀត។ ជាមួយបច្ចេកវិទ្យា CAD/CAM លោកអ្នកអាចដាក់ដាំធ្មេញបានសម្រេចដោយគ្រាន់តែមកមន្ទីរពេទ្យតែម្តងប៉ុននោះ។
ខាងក្រោមនេះជាលក្ខណៈពិសេសរបស់បច្ចេកវិទ្យា Digital Dental CAD/CAM៖
· ចំនាយពេលតិច មកមន្ទីរពេទ្យតែម្តង
· កាត់បន្ថយការឈឺចាប់
· មុខរបួសតូច (4.5 មីលីមែត្រ)
· ឆាប់ជាសះស្បើយ
· អាចដាំច្រើនធ្មេញក្នុងពេលតែមួយ
· ទទួលលទ្ធិផលល្អជាងវីធីចាស់
វីធីថ្មីនេះចាប់ផ្តើមដោយការធ្វើ X-ray ធ្មេញបែប 3D បន្ទាប់មកពេទ្យប្រើប្រាស់វិធីថតរូបស្កេនបរិវេនធ្មេញជំនួសការចាក់ពុម្ភធ្មេញតាមរបៀបចាស់។ បន្ទាប់មកត្រូវធ្វើការរចនានិងកំនត់រូបរាងធ្មេញតាមប្រព័ន្ធកុំព្យូទ័រហើយបោះពុម្ភធ្មេញដែលបានរចនារួចរាល់ហើយ និង យកទៅដាក់អោយអ្នកជំងឺ ដែលប្រើពេលប្រហែល 2-3 ម៉ោងតាំងពីដំណាក់ដំបូងរហូតដល់ចប់។ CAD/CAM ជាការព្យបាលដែលមានប្រសិទ្ធភាព ច្បាស់លាស់ និង មានសុវត្ថិភាព។យើងសូមធានាថាអ្នកនឹងទទួលបានធ្មេញដែលរឹងមាំនិងត្រឹមត្រូវតាមតម្រូវការរបស់អ្នក។
ជ្រើសរើសការដាំធ្មេញដោយបច្ចេកវិទ្យា CAD/CAMជួយឲ្យអ្នកសន្សំសំចៃពេលវេលាដ៏មានតម្លៃសម្រាប់ជីរិតដ៏ប្រសើរ។

- Get link
- X
- Other Apps

Comments
Post a Comment