- Get link
- X
- Other Apps
ការបន្ថែមសណ្តែកសៀងទៅក្នុងរបបអាហាររបស់អ្នក អាចកាត់បន្ថយរោគសញ្ញាឈឺចាប់នៃជំងឺរលាកពោះវៀន (IBD) ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការបន្ថែមអាហារប្រភេទសណ្តែកទៅក្នុងអាហាររបស់អ្នកជំងឺ អាចធ្វើឱ្យប្រសើរឡើងនូវរោគសញ្ញានៃការស្រកទម្ងន់ និងធ្វើឲ្យអណ្តើករីកធំ ដែលបញ្ហាទាំងពីរនេះទូទៅកើតមាននៅក្នុងបញ្ហាពោះវៀន ។
ក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋ Pennsylvania បានបញ្ចូលជំងឺដែលស្រដៀងនឹងជំងឺដំបៅពោះវៀនធំទៅក្នុងសត្វកណ្តុរ ។ បន្ទាប់មកពួកគេបានបន្ថែមប្រូតេអុីនដែលបានមកពីសណ្តែកសៀង ចូលទៅក្នុងរបបអាហាររបស់ពួកគេ ។ អ្នកស្រី Amy Wopperer អ្នកនិពន្ធការសិក្សានេះបាននិយាយថា ប្រូតេអីុនដែលបានមកពីសណ្តែកសៀង ជួយកាត់បន្ថយបញ្ហារលាកពោះវៀនធំ និងការបាត់បង់នៃមុខងាររបាំងពោះវៀនក្នុងសត្វកណ្ដុរជាមួយនឹងជំងឺរលាកពោះវៀន។

ការបាត់បង់នៃមុខងារពោះវៀននឹងទប់ស្កាត់ការស្រូបយកសារធាតុចិញ្ចឹមបានត្រឹមត្រូវ និងអាចបង្កឱ្យមានភាគល្អិត តូចៗគេចខ្លួនចូលទៅក្នុងចរន្តឈាម ហើយបង្កឱ្យមានរោគសញ្ញា។
សត្វកណ្តុរត្រូវបានគេផ្តល់ប្រូតេអីុនសណ្តែកសៀង១២% ដែលស្មើនឹងបរិមាណសណ្តែកសៀងដែលមនុស្សទូទៅបរិភោគ ។
ក្រុមអ្នកស្រាវជ្រាវជឿថា ការរកឃើញការសិក្សានេះនឹងមានផលប្រយោជន៍យ៉ាងច្រើនចំពោះមនុស្សនាពេលអនាគត ខណៈដែលប្រូតេអីុនសណ្តែកសៀង គឺអាចប្រើបានយ៉ាងទូលំទូលាយជំនួសឲ្យការបរិភោគសាច់ ។
ការសិក្សានេះកើតឡើងបន្ទាប់ពីអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Ghent បានរកឃើញថា សណ្តែកសៀងអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីករបស់អ្នក ។

ក្នុងចំណោមអ្នកបរិភោគរបបអាហារដែលសម្បូរសណ្តែកសៀង ហានិភ័យនៃជំងឺមហារីកពោះវៀនធំ ត្រូវបានកាត់បន្ថយចំនួន៤៤% ចំពោះស្ត្រី និង៤0% ចំពោះបុរស ។
ស្ត្រីដែលផ្លាស់ប្តូរការទទួលទានផលិតផល ធ្វើពីទឹកដោះគោមកទទួលទាន ផលិតផលធ្វើពីសណ្តែកសៀងមានហានិភ័យ៤២ តិចជាងស្ត្រីដែលមិនបានទទួលទានសណ្តែកសៀងក្នុងការកើតជំងឺមហារីកក្រពះ ខណៈដែលហានិភ័យរបស់បុរសត្រូវបានកាត់បន្ថយ២៩% ។ ការកាត់បន្ថយទទួលទានផលិតផលធ្វើពីទឹកដោះគោក៏បន្ថយហានិភ័យនៃការកើតជំងឺមហារីកក្រពេញប្រូស្តាតរបស់បុរសចំនួន៣0% ផងដែរ ៕

x
- Get link
- X
- Other Apps

Comments
Post a Comment