អាហារសម្រាបប់អ្នកលើសឈាម




ការ​កាត់​បន្ថយ​ការ​ទទួលទាន​អំបិល និង​បង្កើន​ការ​បរិភោគ​ផ្លែ​ឈើ​ស្រស់ និង​បន្លែ គឺជា​ការ​ផ្តល់​ដំបូន្មាន​ទូទៅ​បំផុត​ដល់​អ្នក​ដែល​មាន​ជំងឺលើសឈាម ។

ខាងក្រោម​នេះ​គឺជា​អាហារ​ទូទៅ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ដើម្បី​គ្រប់គ្រង​ជំងឺលើសឈាម​តាម​វិធី​ធម្មជាតិ
Image result for Hypertension  food 
១-​ខ្ទឹមស
ខ្ទឹមស​ជួយ​បង្កើន​ផលិតកម្ម​សារធាតុ​នី​ឌ្រី​កអុក​ស៊ី​ដដែល​វា​ជួយ​បន្ថយ​ការ​កន្ត្រាក់​សាច់ដុំ​រលីង និង​ធ្វើ​ឲ្យ​សរសៃឈាម​រីក ដែល​អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​ជំងឺលើសឈាម ។ ដូច្នេះ​សូម​បន្ថែម​ខ្ទឹមស​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ឬ​បរិភោគ​ខ្ទឹមស​ឆៅ​នៅ​ពេល​ព្រឹក​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សុខភាព​របស់​វា ។

២-​ប៉េងប៉ោះ
សូម​ព្យាយាម​ទទួលទាន​ផ្លែ​ប៉េងប៉ោះ​ឲ្យ​បាន​ច្រើន​ព្រោះ​វា​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ទោះជា​យ៉ាងណា វា​មាន​ប្រសិទ្ធភាព​នៅ​ពេល​ប្រើ​ជាមួយនឹង​ថ្នាំ​ប្រឆាំង​នឹង​ជំងឺលើសឈាម​ក្នុង​កម្រិត​ទាប​ដូច​ជា​ថ្នាំ ACE inhibitors ថ្នាំ​ទប់ស្កាត់​កាល់ស្យូម ឬ​ថ្នាំ​បញ្ចុះ​ទឹកនោម ។

Image result for Hypertension  food៣-​ផ្លែ​ទទឹម
អ្នក​អាច​ទទួលទាន​ទឹក​ផ្លែ​ទទឹម​មួយ​កែវ​ព្រោះ​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​វា​ជួយ​បន្ថយ​សកម្មភាព​របស់​អង់​ហ្ស៊ី​ម angiotensin converting enzymes (ACE)​ប្រហែល​៣៦% ។ អ្នក​ថែម​ទាំង​អាច​បរិភោគ​ផ្លែ​ទទឹម​រៀងរាល់ថ្ងៃ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​នៃ​ការ​ប្រឆាំង​នឹង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​របស់​វា ។

៤-​សូកូឡា ឬ​កា​កាវ
ម្សៅ​កា​កាវ​សំបូរ​ទៅ​ដោយសារ​ធាតុ flavonoids ដែល​អាច​ជំរុញ​ការ​បង្កើត​នី​ឌ្រី​ក​អុកស៊ីត​ដែល​វា​អាច​ជួយ​ពង្រីក​សរសៃឈាម និង​បន្ថយ​ការ​ខូច​មុខងារ​កោសិកា​អង់​ដូ​តេ​ល្យា​ល់​ក្នុង​សរសៃ​ឈាម ។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ការ​ទទួលទាន​កា​កាវ​ពី​៤៦​ទៅ​១០៥ ក្រាម​ក្នុង​មួយ​ថ្ងៃ​ដោយ​មាន​សារធាតុ polyphenols, ពី ២១៣​ទៅ ៥០០ មី​ល្លី​ក្រាម​អាច​ជួយ​បន្ថយ​ស៊ី​ស្តូ​លី​របស់​សម្ពាធ​ឈាម​ប្រហែល​៥​មី​លី្ល​ម៉ែត្រ​បា​រ៉​ត និង​ដ្យា​ស្តូ​លី​ប្រហែល​៣​មី​លី្ល​ម៉ែត្រ​បា​រ៉​ត ៕
Image result for Hypertension  food

Comments