នឿយហត់អស់កម្លាំង អាចបណ្តាលពីការថយចុះអរម៉ូនក្នុងខ្លួន


ក្នុងសង្គមបច្ចុប្បន្នមនុស្សភាគច្រើនតែងតែប្រើប្រាស់ជីវិតដែលប្រញាប់ មានភារកិច្ចនិងទំនួលខុសត្រូវច្រើនរួមទាំងរឿងផ្ទាល់ខ្លួននិងកន្លែងការងារជារៀងរាល់ថ្ងៃ។​ នេះជាហេតុធ្វើអោយមិនសូវមានពេលវេលាសម្រាប់មើលថែសុខភាពខ្លួនឯង ដូចជាការបរិភោគអាហារឲ្យបានសមរម្យ សំរាគឲ្យបានគ្រប់គ្រាន់ ការហាត់ប្រាណដែលគួរធ្វើជាប្រចាំ ការពិនិត្យសុខភាពឲ្យបានទៀងទាត់។​ ទាំងអស់នេះតែងតែត្រូវបានបំភ្លេចចោលដោយសាររវល់ខ្លាំង​ រហូតដល់ធ្វើឲ្យប៉ះបាល់ដល់សុខភាព។​ អាការៈសំខាន់ វាអាចជាសញ្ញាប្រាប់ពីគ្រោះថ្នាក់ដែលយើងត្រូវយកចិត្តទុកដាក់យ៉ាងប្រុងប្រយ័ត្ន ព្រោះថាអាចនឹងប្រាប់ពីភាពចុះអន់ខ្សោយមុនអាយុឬចាស់មុនអាយុ ដូចជាការហត់នឿយ អស់កម្លាំង សមត្ថភាពកម្លាំងថយចុះជាដើម។​
លោកវេជ្ជបណ្ឌិត Dr. Athasit Amornthanomchoke​​ ដែលបានបញ្ចប់សិក្សាពីសហរដ្ឋអាមេរិក Diplomate American Board of Anti-Aging Medicine Certificate Fellow of Anti-Aging Medicine​ នៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថា អាការៈហត់នឿយឬថមថយកម្លាំង ច្រើនតែជូបជាញឹកញាប់ចំពោះមនុស្សដែលមានអាយុច្រើន ហើយភាគច្រើនជាស្ត្រី។​ មូលហេតុដែលនាំឲ្យមានការអស់កម្លាំងល្ហិតល្ហៃមានច្រើនយ៉ាង​​ដូចជា​មានគ្រាប់ឈាមខុសប្រក្រតីច្រើន មានជំងឺស្លេកស្លាំង​ ការធ្វើការរបស់ថ្លើមនិងតម្រងនោមខុសធម្មតា​ តុល្យភាពរបស់ជាតិរ៉ែក្នុងខ្លួនខុសធម្មតា ការទទួលទានមិនគ្រប់គ្រាន់ធ្វើឲ្យមានការខ្វះវីតាមីននិងជាត់រ៉ែដែលសំខាន់សម្រាប់រាងកាយ ហើយសំខាន់មួយទៀតគឺមកពីការថយចុះឬមានបញ្ហាអរម៉ូន។​
            
ចំពោះអរម៉ូនដែលមានឥទ្ធិពលដល់ការ​កម្លាំងនិងអាចជាសារហេតុធ្វើឲ្យអស់កម្លាំងល្ហិតល្ហៃមានច្រើនប្រភេទមានដូចជា៖

1​ អរម៉ូនដែលបញ្ចេញដោយក្រពេញទីរ៉ូអ៊ីត ក្រពេញទីរ៉ូអ៊ីតជាក្រពេញដែលនៅបរិវេនក មាននាទីផលិតអរម៉ូនទីរ៉ូអ៊ីត ហើយសំខាន់គឺអរម៉ូន T3 និង T4។ អរម៉ូនក្រពេញទីរ៉ូអ៊ីត​មាននាទីសំខាន់ក្នុងការធ្វើការរបស់បេះដូងនិងខួរក្បាល និងជួយគ្រប់គ្រងប្រព័ន្ធ metabolism ឬ ការរំលាយអាហារក្នុងរាងកាយ​។​ ប្រសិនបើរាងកាយមានការផលិតអរម៉ូនទីរ៉ូអ៊ីតចុះខ្សោយទោះដោយសារហេតុអ្វីក៏តាម នឹងជះឥទ្ធិពលឲ្យកើតសភាពមួយដែលហៅថា​ hypothyroidism​​។​ សភាពបែបនេះ តែងតែធ្វើឲ្យមានអាការៈអស់កម្លាំង ល្ហិតល្ហៃ ងាយឡើងទម្ងន់ ស្បែកស្ងួតគ្រើម។​

2 អរម៉ូនភេទ (អរម៉ូនភេទប្រុស testosterone និង អរម៉ូនភេទស្រី estradiol) ក្រៅពីការជូយអោយមានភាពជាបុរសនិងស្ត្រីហើយ​ វាក៏មានឥទ្ធិពលដល់កម្លាំង និង សមត្ថភាពផ្លូវភេទផងដែរ។​ អរម៉ូនភេទប្រុសមាននាទីសំខាន់ក្នុងការសាងសាច់ដុំនិងឆ្អឹង ចំនែកឯអរម៉ូនភេទស្រីមាននាទីកាត់បន្ថយហានិភ័យពីជំងឺស្ទះសរសៃឈាម ជំងឺ​Alzheimer និងពុកឆ្អឹង (Osteoporosis) និងជំងឺផ្សេងៗ។​ អរម៉ូនដែលថយចុះអាចមកពីសារហេតុដូចជា អាយុកាន់តែច្រើនឈានចូលវ័យ  Menopause  Andropause ឬអាចបណ្តាលមកពីការស្ត្រេស មិនបានហាត់ប្រាណ ភាពខ្វះវីតាមីនប្រភេទខ្លះដែលអាចធ្វើឲ្យការផលិតអរម៉ូនថយចុះ។​

3 អរម៉ូនសម្រាប់ការលូតលាស់ មានការផលិតច្រើនក្នុងរយៈពេលក្នុងវ័យលូតលាស់។​ វាធ្វើអោយមានការសាងសាច់ដុំ ជួយសាងឆ្អឹង ជួយសាងប្រព័ន្ធការពាររាងកាយ ជួយឲ្យរាងកាយរឹងម៉ាំ។​ ក្រោយអាយុ២០ឆ្នាំ ការផលិតអរម៉ូនសម្រាប់ការលូតលាស់នេះនឹងថយចុះ។​ វាមាននាទីក្នុងការជួសជួលកោសិកាដែលខូចខាតក្នុងផ្នែកផ្សេងៗនៃរាងកាយ។​ ការផលិតអរម៉ូននេះមានបរិមាណច្រើនក្នុងចន្លោះម៉ោង ១០ ដល់ ១២​ យប់ បើអ្នកចូលគេងយឺតអាចធ្វើអោយមានការផលិតអរម៉ូននេះមិនគ្រប់គ្រាន់ រួមទាំងការបរិភោគអាហារដែលមានជាតិម្សៅ ស្ករ និង ខ្លាញ់ច្រើនក៏ជាសារហេតុធ្វើឲ្យមានការថយចុះការផលិតអរម៉ូននេះផងដែរ។

វាមាននាទីសំខាន់សម្រាប់ការធ្វើការរបស់កោសិកាសាច់ដុំបេះដូងនិងខូរក្បាល។​ ការត្រួតពិនិត្យកម្រិតអរម៉ូនក្នុងរាងកាយ ជាធម្មតាគេធ្វើការពិនិត្យពីកម្រិត IGF-1 ជាគោល។​
            ប្រសិនបើអ្នកមានបញ្ហាឆាប់អស់កម្លាំង ល្ហិតល្ហៃ និងឈឺខ្លួន អាការៈទាំងនេះអាចជាសញ្ញាប្រាប់ឲ្យអ្នកដឹងថាអ្នកអាចជាចាប់ផ្តើមមានបញ្ហាអរម៉ូនថយចុះក្នុងរាងកាយរបស់អ្នក។​ ក្រៅពីការត្រួតពិនិត្យពីសារហេតុនៃការអាការៈឆាប់អស់កម្លាំង ល្ហិតល្ហៃ និងឈឺខ្លួននេះហើយ អ្នកគួរតែធ្វលការត្រួតពិនិត្យកម្រិតអរម៉ូនក្នុងរាងកាយ រួមទាំងការត្រួតពិនិត្យវិភាគរកសារហេតុដែលធ្វើឲ្យមានការថយចុះនៃអរម៉ូន ដូចជា ការពិនិត្យកម្រិតវីតាមីននិងរ៉ែរួមទាំងអាស៊ីតអាមីណូដែលមានភាពសំខាន់ក្នុងការផលិតអរម៉ូនផ្សេងៗ។​ វាពិតជាសំខាន់ដែលយើងត្រូវធ្វើការពនិត្យ ព្រោះបើទុកចោលយូៗទៅអាចនឹងផ្តល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់រាងកាយនិងជាមូលហេតុធ្វើឲ្យកើតជំងឺផ្សេងៗ ឬ Degenerative diseases។
            វិធីព្យាបាលបញ្ហាឆាប់អស់កម្លាំង ល្ហិតល្ហៃ និងឈឺខ្លួនដែលកើតមកពីការថយចុះអរម៉ូន គឺត្រូវផ្តោតទៅលើសារហេតុរបស់វា និងការផ្តល់ការណែនាំក្នុងការផ្លាសប្តូរព្រឹត្តិកម្មនិងទំលាប់ដែលមិនល្អដែលប៉ះពាល់ដល់ការផលិតអរម៉ូននិងជួយឲ្យមានការផលិតអរម៉ូនបានច្រើនឡើងវិញយ៉ាងមានប្រសិទ្ធិភាព។ ការព្យាបាលដោយការផ្តល់វីតាមីន រ៉ែនិងអាស៊ីតអាមីណូផ្សេងៗដែលនឹងជួយឲ្យមានការ​ផលិតអរម៉ូនក្នុងរាងកាយរបស់យើងច្រើនឡើងវិញ។​ ប៉ុន្តែបើក្នុងករណីមានបញ្ហាខ្វះអរម៉ូនធ្ងន់ធ្ងរ គ្រូពេទ្យជំនាញ់អាចពិចារណាពីរឿងដែលសាកសម្យក្នុងការព្យាបាលដោយការផ្តល់អរម៉ូនធម្មជាតិជំនួសជាដើម។

Comments