- Get link
- X
- Other Apps
បេះដូងដើរតួនាទីជាម៉ាស៊ីនបូមដើម្បីបូមឈាមនិងបញ្ជូនឈាមទៅជុំវិញរាងកាយ តែវាមិនដូចជាតបូមទឹកមួយដែលសប់ច្របាច់ទឹកនោះទេ។ បេះដូងរបស់យើងធ្វើការដូចជាម៉ាស៊ីនរថយន្តច្រើនជាង។ វានឹងបូមឈប់ៗ វាមិនបូមជាប់រហូតដូចម៉ាស៊ីនបូមទឹកទេ។ ឈាមត្រូវហូរកាត់បេះដូងនិងបន្ទាប់មកត្រូវបានបូមចេញ ដូច្នេះបេះដូងចាំបាច់ត្រូវមានសន្ទះបិទបើកមួយដែលនឹងបើកហើយបិទវិញ ដើម្បីសម្រួលលំហូរឈាម។

បេះដូងរបស់យើងមានប្រអប់និងប្រឺសចំនួនបួន
ពេលខ្លះជំងឺនៅក្នុងប្រឺសបេះដូងអាចកើតឡើង
ហើយត្រូវបានគេស្គាល់ថាជាការបិទមិនជិតនៃសន្ទះបេះដូងឬបេះដូងចំហដែលអាចប៉ះពាល់ខ្លាំងដល់បេះដូងដោយបណ្តាលឱ្យបេះដូងទៅធ្វើការពិបាក។
ការបិទបំពង់ Mitral (MS) ត្រូវបានបង្កឡើងដោយការស្ទះបេះដូងថតខាងក្រោមនៅក្នុងលំហូរនៅក្នុងកម្រិតនៃសន្ទះបិទបើក
Mitral
នេះដោយសារតែភាពមិនប្រក្រតីរចនាសម្ព័ន្ធនៃសន្ទះនេះ
។ ជាទូទៅមូលហេតុភាគច្រើនបំផុតនៃការបិទបំពង់ Mitral គឺជំងឺរលាកសន្លាក់។ នៅប្រទេសថៃនិងនៅក្នុងតំបន់នេះ
វាកើតឡើងដោយការឆ្លងមេរោគដែលមាននៅក្នុងសន្ទះបេះដូង។
វាធ្វើឱ្យសិករិចរិលដល់សន្ទះបេះដូងដោយសារតែការឆ្លងមេរោគកើនឡើង។
វាអាចធ្វើអោយមានប្រហោងក្នុងសន្ទះបេះដូងដែលនឹងបង្កឱ្យមានផលវិបាកដ៏ស្មុកស្មាញសំរាប់បេះដូង។
ការរលាកនៃបេះដូងនិងប្រឺសបេះដូងពីការឆ្លងមេរោគត្រូវបានស្គាល់ថាជា Rheumatic
Heart Disease។
នៅក្នុងអតីតកាលការព្យាបាលនៃជំងឺសន្ទះបេះដូងចំហនេះត្រូវបានព្យាបាលដោយការវះកាត់ប្តូរប្រឺសបេះដូងដោយជំនួសជាមួយប្រឺសដែកមួយ។
ក្រោយមកទៀតមានការអភិវឌ្ឍសន្ទះបេះដូងសិប្បនិមិត្តដែលមានលក្ខណៈសស្រដៀងទៅនឹងប្រឺសបិទបើកបេះដូង។
ប្រឺសបេះដូងសិប្បនិមិត្តត្រូវបានគេប្រើប្រាស់បានយូរ
ប៉ុន្តែនៅតែជាបញ្ហាព្រោះមានវត្ថុសិប្បនិមិត្តមួយនៅក្នុងរាងកាយនិងបានទាមទារអោយប្រើប្រាស់ថ្នាំការពារការកកឈាមជាបន្តបន្ទាប់
ព្រមទាំងមានហានិភ័យនៃការកកឈាមឬហូរឈាមផងដែរ។
បន្ទាប់ពីនោះវាមានសន្ទះបេះដូងសិប្បនិម្មិតដែលបានធ្វើឡើងដោយជាលិការស់របស់សត្វ
ដូចជាជាលិកាសន្ទះបេះដូងរបស់ជ្រូកដែលជួយកាត់បន្ថយការប្រើប្រាស់ថ្នាំការកកឈាមព្រមទាំងការបន្សាំនៃសន្ទះបេះដូងសិប្បនិម្មិតចូលទៅក្នុងបេះដូង។
ប៉ុនតែនៅតែមានបញ្ហាផ្សេងទៀតដែលបានកើតឡើងដូចជាជាលិកាសន្ទះបេះដូងសិប្បនិម្មិតនោះប្រើប្រាស់មិនបានយូរអស់មួយជីវិត។
នៅក្នុងរយៈពេលបួនទសវត្សរ៍
ការវះកាត់កែជួសជុលប្រឺសបេះដូង Mitral ចុងក្រោយនេះមិនបានការប្រើប្រាស់ប្រឺសបេះដូងសិប្បនិម្មិតជំនួសទៀតទេ។
វាកំពុងទទួលបានការពេញនិយមជាយ៉ាងខ្លាំង។
ទោះជាយ៉ាងណាការជួសជុលប្រឺសបេះដូងនៅតែកម្រណាស់ដោយសារតែការពិតដែលថាជាធម្មតាសន្ទះ
Mitral
ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរពីជំងឺRheumatic
Heart Disease ធ្វើឱ្យមានការជួសជុលកាន់តែលំបាកបន្ថែមទៀត។
តាមការពិតជំងឺទៅ Rheumatic Heart Disease ត្រូវបានរកឃើញជាញឹកញាប់នៅក្នុងមនុស្សវ័យក្មេងជាពិសេសស្ត្រី។
ការព្យាបាលដោយការជំនួសប្រឺសបេះដូងនឹងតម្រូវឱ្យអ្នកជំងឺប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាមអស់មួយជីវិត
ដែលជាការលំបាកក្នុងការត្រួតពិនិត្យនិងអាចមានផលវិបាកស្មុកស្មាញផ្សេងទៀត។
លើសពីនេះវានឹងបង្កអោយបញ្ហាប្រសិនបើស្ត្រីចង់មានផ្ទៃពោះឬក្នុងការសម្រាលកូនរបស់នាង។
ទោះជាយ៉ាងណាវេជ្ជបណ្ឌិតបានព្យាយាមស្វែងរកការព្យាបាលសម្រាប់សន្ទះ
Mitral
ពីជំងឺRheumatic
Heart Diseaseក្នុងរយៈពេលជាង 10 ឆ្នាំហើយបានធ្វើការវះកាត់ជាង 300
ករណី។ព័តមានទាំងអស់នេះបានផ្តល់ឱ្យពួកយើងនូវចំណេះដឹងអំពីជំងឺនិងការព្យាបាលដែលអាចប្រើបាន។
សព្វថ្ងៃនេះជំងឺRheumatic Heart Diseaseអាចត្រូវបានជួសជុលសម្រាប់ករណីជាច្រើន។
តាមរយៈការប្រើប្រាស់នៃជាលិកា Pericardial
ដែលនឹងទប់ស្កាត់ការប្រតិកម្មអវិជ្ជមានណាមួយជាមួយនឹងរាងកាយ។
អត្ថប្រយោជន៍ដែលទទួលបាននោះគឺថាមិនចាំបាច់ប្រើប្រាស់ថ្នាំការពារការកកឈាមអស់មួយជីវិតនោះទេ។
អស់ពេលជាច្រើនឆ្នាំមកនៃការតាមដានអង្កេតនិងស្រាវជ្រាវនៃអ្នកជំងឺជួសជុលប្រឺសបេះដូង
វាត្រូវបានគេសន្និដ្ឋានថាការជួសជុលសន្ទះបេះដូងអាចជួយសង្គ្រោះអ្នកជំងឺដែលមានជំងឺRheumatic
Heart Diseaseដែលធ្វើឱ្យជីវិតត្រលប់មកធម្មតាវិញនិងជួយកែលម្អគុណភាពជីវិតរបស់អ្នកជំងឺផងដែរ។
វាគឺជាអំណោយទានរបស់វេជ្ជបណ្ឌិតផ្តល់ជូនដល់អ្នកជំងឺដើម្បីសង្គ្រោះជីវិតរបស់ពួកគេ។
ឥឡូវនេះអ្នកជំងឺទាំងនោះដែលត្រូវបានហាមមិនអោយមានកូនអាចមានផ្ទៃពោះបានហើយ
និងអាចប្រសូតបុត្រដោយគ្មានហានិភ័យណាមួយឡើយ។ ជំងឺដែលគួរឱ្យខ្លាចនេះ
បច្ចុប្បន្ននេះមានវិធីព្យាបាលដ៏ត្រឹមត្រូវនិងមានប្រសិទ្ឌិភាពមួយហើយ។ Rheumatic
Heart Disease និងជំងឺបេះដូងផ្សេងទៀតគឺជាជំងឺមួយដែលអាចត្រូវបានព្យាបាលបានក្នុងពេលបច្ចុប្បន្ននេះដើម្បីឱ្យយើងអាចរស់នៅដោយសប្បាយរីករាយជារៀងរហូត។
- Get link
- X
- Other Apps

Comments
Post a Comment