- Get link
- X
- Other Apps
ឥរិយាបថនិងទំលាប់មិនត្រឹមត្រូវជាច្រើន ដូចជាការបរិភោគ
គឺជាកត្ដាសំខាន់ដែលកំនត់សុខភាពរបស់អ្នកក្នុងពេលអនាគត។ រឹតតែសំខាន់
ក្នុងសម័យនេះការពិសារគ្រឿងស្រវឹងរីកមានការកើនឡើង
ក្នុងក្រុមអាយុស្ទើរតែគ្រប់វ័យនិងគ្រប់ភេទទាំងអស់។ ចំពោះផលវិបាកដែលប៉ះពាល់នឹង បញ្ហាសុខភាពដែលកើតមានឡើងដោយមិនដឹងខ្លួនមានដូចជាជំងឺទាក់ទងដោយផ្ទាល់ទៅនឹងថ្លើម។
រោគសញ្ញានៃជំងឺទាំងនេះបង្ហាញខ្លួនយ៉ាងយឺតៗ រីករាលដាលរុំាំរ៉ៃនិងរហូតដល់ក្លាយជាមហារីក។

ទោះជាយ៉ាងណា លោកវេជ្ជបណ្ឌិតផ្នែកជំងឺក្រពះពោះវៀននិងជំងឺថ្លើមនៃមន្ទីរពេទ្យវេជ្ជថានីបានពន្យល់ថារោគសញ្ញានៃជំងឺមហារីកថ្លើមដែលបង្កឡើងដោយជំងឺរលាកថ្លើមរុំាំរ៉ៃ
រហូតក្លាយជាជំងឺមហារីកថ្លើម តាមលំដាប់កត្តាហានិភ័យនៃការកើតជំងឺនេះ គឺការដែលមានជំងឺរលាកថ្លើមគ្រប់ប្រភេទ ចំពោះប្រទេសនៅអាស៊ីអាគ្នេយ៍ករណីដែលជួបច្រើន គឺបណ្តាលមកពីការឆ្លងមេរោគរលាកថ្លើមប្រភេទ B និង C ការពិសារគ្រឿងស្រវឹង មានខ្លាញ់កកក្នុងថ្លើម រួមទាំងការរលាកថ្លើម។ ជំងឺទាំងនេះមិនបានបង្ហាញរោគសញ្ញាឱ្យអ្នកជំងឺដឹងខ្លួនទេ ថាពួកគេកំពុងប្រឈមមុខនឹងការកើតជំងឺមហារីកថ្លើម បើសិនជាគេមិនបានទៅពិភាគ្សាជាមួយគ្រូពេទ្យយ៉ាងទៀងទាត់។ អ្នកជំងឺភាគច្រើនតែងតែមកជួបគ្រូពេទ្យនៅពេលដែលមានរោគសញ្ញា ដូចជា ខ្លួនលឿង
ភ្នែកលឿង ពោះរីកធំ ថ្លើមរីក ក្អួតមានឈាម ដែលវាហាក់ដូចជាយឺតពេលបន្តិតទៅហើយសម្រាប់គ្រូពេទ្យក្នុងការជួយព្យាបាលឱ្យជាដាច់បាន។
ចំពោះមនុស្សទូទៅនៅមានការយល់ច្រឡំខ្លះៗទាក់ទងនឹងបញ្ហាជំងឺមហារីកថ្លើមនិងលំពែង ព្រោះគិតថាជាសរីរាង្គដូចគ្នា
តែការពិតវាជាសិរីរាង្គផ្សេងគ្នា គ្រាន់តែមានរូបរាងស្រដៀងគ្នាប៉ុននោះ។ ទោះជាយ៉ាងណាលំពែងក៏ជាសរីរាង្គដែលអាចកើតមហារីកផងដែរ។
លោកវេជ្ជបណ្ឌិតបានប្រាប់បន្ថែមទៀតថាជំងឺមហារីកលំពែងជាជំងឺដែលជួបប្រទះតិចជាងជំងឺមហារីកថ្លើម។ តែការដែលសំខាន់គឺវាមិនមានរោគសញ្ញាច្បាស់ឡាស់ដែលពិបាកក្នុងការធ្វើការវិនិច្ឆ័យ។ តែបើអ្នកមានអាការៈឈឺពោះត្រង់ចុងដង្ហើមបែបឈឺបាត់ៗ ហើយនៅពេលជំងឺកាន់តែធ្ងន់ធ្ងរអាចមានអាការៈ ខ្លួនលឿង ភ្នែកលឿង និងឈឺពោះខ្លាំងនិងគ្រប់ពេល អ្នកអាចប្រឈមមុខក្នុងការកើតជំងឺមហារីកថ្លើមហើយ
ត្រូវប្រញាប់មកពិភាគ្សាជាមួយគ្រូពេទ្យជំនាញ។ តែក្នុងដំណាក់កាលនេះការព្យាបាលឱ្យជាដាច់ក៏លំបាកដូចគ្នា។
កត្តាគ្រោះថ្នាក់ដែលនាំឱ្យកើតជំងឺមហារីកលំពែង គឺការមានការរលាកលំពែងរ៉ុំាំរ៉ៃ។ ភាគច្រើនបណ្តាលមកពីការពិសារសុរា ជក់បារី មានសមាជិកគ្រួសារធ្លាប់មានជំងឺមហារីកលំពែង។ ចំពោះការការពារគឺត្រូវជៀសវាងរាល់កត្តាគ្រោះថ្នាក់ទាំងនោះ រួមទាំងការមកពិភាគ្សាពិគ្រោះជាមួយគ្រូពេទ្យពេលមានអាការៈខុសប្រក្រតីត្រង់ពោះ ដើម្បីត្រួតពិនិត្យដោយកាំរស្មី X-ray តាមប្រព័ន្ធកុំព្យូទ័រក្នុងករណីមានការសង្ស័យ។
ដូចនេះមហារីកថ្លើមនិងមហារីកលំពែងអាចការពារបាន ដោយការពិនិត្យសុខភាពយ៉ាងលម្អិត ទៀងទាត់ និងត្រួតពិនិត្យថាមានកត្តាគ្រោះថ្នាក់ផ្សេងៗទៀតដែលមានផលប៉ះពាល់ដល់ការកើតមហារីកថ្លើម ដូចជាការឆ្លងមេរោគរលាកថ្លើម B គួរត្រួតពិនិត្យ១ដងជារៀងរាល់ឆ្នាំ។ សម្រាប់អ្នកធាត់ អ្នកមានជំងឺទឹកនោមផ្អែម លើសឈាម លើសជាតិខ្លាញ់ក្នុងឈាម គួរពិនិត្យបន្ថែមថា តើខ្លាញ់ដែលកកក្នុងថ្លើមរួមជាមួយការរលាកថ្លើមឬអត់? ហើយអ្នកដែលមានជំងឺថ្លើមគួរបញ្ឈប់ការទទួលទានសុរាជាបន្ទាន់។
- Get link
- X
- Other Apps

Comments
Post a Comment