ស្នាមញញឺមជាសម្រស់នៃជីវិត

















ក្នុងជីវិតប្រចាំថ្ងៃយើងប្រើប្រាស់ធ្មេញសំរាប់ទទួលទាននិងទំពារអាហារ។ចំពោះមនុស្សពេញវ័យមានធ្មេញទាំងអស់ចំនួន៣២។បើសិនជាគ្មានធ្មេញទេ យើងមិនអាចញញឹមដោយមានទំនុកចិត្តនិងមោទនភាពបាននោះទេ។យើងក៏មិនអាចទំពារនិងទទួលទានអាហារដែលចង់ញុំាបានដែរ។​​នៅពេលខ្លះយើងថែមទាំងបានប្រើប្រាស់ធ្មេញរបស់យើងដើម្បីកាត់ក្រចកដៃ ខ្សែ ហើយលើសពីនេះយើងប្រើធ្មេញដើម្បីកាន់វត្ថុផ្សេងៗ នៅពេលដៃទាំងគូររបស់យើងរវល់កាន់វត្ថុផ្សេងទៀត។ តែជាអកុសល ធ្មេញរបស់យើងនឹងត្រូវបាត់បង់ដោយកត្តាផ្សេង ដែលជាហេតុធ្វើអោយយើងមានកង្វល់និងមានបញ្ហាដូចជា ធ្វើអោយយើងមានការឈឺចាប់។ ចំពោះកត្តាហានិភ័យដែលនាំអោយមានការបាត់បង់ធ្មេញមានដូចជា មានអាយុលើសពី ៣៥ឆ្នាំ ហើយមិនធ្លាប់ទទួលការថែរក្សាពីអ្នកជំនាញមាត់ធ្មេញ ខ្វះអនាម័យមាត់ធ្មេញ ជក់បារី មានជំងឺទឹកនោមផ្អែមឬ លើសឈាម។
ការដាំធ្មេញ
ដំនើរការនែការដាំធ្មេញប្រព្រឹត្តិទៅដូចម្តេច?
ការដាំធ្មេញគឺជាដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាបាត់បង់ធ្មេញ។ចំពោះជម្រើសមួយទៀតគឺការពាក់ធ្មេញសិប្បនិមិត្តដែលអាចដោះចេញបាន។ចំពោះការដាំធ្មេញ វេជ្ជបណ្ឌិតជំនាញនឺងធ្វើការវះកាត់ដាក់ធ្មេញដោយភ្ជាប់ទៅនិងឆ្អឹងថ្គាម។លោកអ្នកគួរតែធ្វើការពិនិត្យសុខភាព ពិនិត្យដោយកាំរស្មីអ៊ិច (X-rays)​ និងធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញមុននឹងធ្វើការដាំធ្មេញ។
ដំនើរការនែការដាំធ្មេញ
ការដាំធ្មេញ”​ ត្រូវបានពេញនិយមយកមកអនុវត្តច្រើនបំផុតក្នុងការដោះស្រាយបញ្ហាបាត់បង់ធ្មេញ។ក្នុងការដាំធ្មេញអាចធ្វើបានពីររបៀប គឺការដាំធ្មេញដែលមានពីរដំណាក់កាល(Two-stage surgery) និង​​ ដាំធ្មេញដែលមានមួយដំណាក់កាល​ (one-stage surgery ) ចំពោះការដាំធ្មេញដែលមានពីរដំណាក់កាល(Two-stage surgery) ក្នុងដំណាក់កាលដំបូងនៃការវះកាត់គឺត្រូវដាក់គ្រឹះ សំរាប់ភ្ជាប់ពីឆ្អឹងថ្គាមជំនួសអោយរឹសធ្មេញ រួចកប់ក្រោមអញ្ជាញធ្មេញនិងទុកមួយរយះដើម្បីអោយវាផ្សាំនិងឆ្អឹងថ្គាម។ការធ្វើបែបនេះដើម្បីការពារកំលាំងប៉ះទង្គិចនៅពេលទទួលទាបអាហារ ។នៅទីបញ្ចប់នៃការព្យាបាលក្នុងដំណាក់កាលដំបូងនេះ គេនឹងធ្វើការយកចេញនូវអញ្ចាញធ្មេញដែលលើស។
ក្នុងដំណាក់កាលទី២គេនិងធ្វើការវះកាត់យកគម្រើមរឹសធ្មេញសិប្បនិម្មិតចេញ នឹងធ្វើការពិនិត្យមើកថាតើវាអាចភ្ជាប់ទៅបណ្តូលធ្មេញបានដែរឬអត់។ បណ្តូលធ្មេញនេះជាបង្គោលសំរាប់ភ្ជាប់រឹសធ្មេញសិប្បនិម្មិតទៅធ្មេញសិប្បនិម្មិត។ ​​​វាមានច្រើនទម្រង់និងតម្រូវតាមរូបរាងនិងលក្ខណៈធ្មេញរបស់អ្នក។បន្ទាប់មកគេទុកអោយអញ្ចាញធ្មេញបានផ្សាំជាមួយបណ្តូលធ្មេញ ហើយនៅពេលដែលអញ្ចាញធ្មេញបានផ្សាំជាមួយបណ្តូលធ្មេញរួចហើយនោះ ទន្តពេទ្យជំនាញនឹងរៀបចំដាក់ធ្មេញសិប្បនិម្មិតនៅក្នុងដំណាក់កាលចុងក្រោយ។ ក្នុងអំឡុងមុនពេលនៃដំណាក់កាលចុងក្រោយនៃការដាំធ្មេញ អ្នកក៏ត្រូវតែមើលថែបណ្តូលធ្មេញអោយបានល្អ។ការពារកុំអោយមានការប៉ះទង្គិចនឹងកម្លាំងទំពារខ្លាំងពេកដើម្បីរក្សាបណ្តូលធ្មេញនិងរឹសធ្មេញសិប្បនិម្មិតដែលកំពុងផ្សាំ។ ​​ នៅពែលដែលគ្រប់យ៉ាងរួចរាល់ វានឹងឈានដល់ដំណាក់ចុងក្រោយ គឺការដាក់ភ្ជាប់ធ្មេញសិប្បនិម្មិតទៅនឹងបណ្តូលធ្មេញដែលបានផ្សាំទុកយ៉ាងជោគជ័យ។
លើសពីនេះចំពោះការដាំធ្មេញដែលមានមួយដំណាក់កាល​ (one-stage surgery ) គឺជាដំណោះស្រាយមួយទៀតដែលមានការវះកាត់តែមួយដងគត់​​ ក្នុងការការវះកាត់ដាំធ្មេញដែលមានតែមួយដំណាក់កាលនេះ ត្រូវការបណ្តូលធ្មេញដែលមិនលិចទឹកនិងស្រោបដោយលោហៈដែលត្រូវបានរចនាមកអោយលេចចេញផុតពីអញ្ចាញធ្មេញក្នុងអំឡុងពេលផ្សាំដាំរឹសធ្មេញសិប្បនិម្មិត។បន្ទាប់ពីទុកអោយរឹសធ្មេញបានផ្សាំក្នុងរយៈមួយដ៏សមរម្យមក ស្នូលធ្មេញនឹងត្រូវភ្ជាប់ទៅនឹងរឹសធ្មេញហើយអាចដាក់ធ្មេញសិប្បនិម្មិតដើម្បីជំនួសធ្មេញដែលបាត់បង់បាន។ ការដាំធ្មេញតែមួយដំណាក់កាលនេះមានភាពឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់ដូចនឹងការការដាំធ្មេញដែលមានពីរដំណាក់កាលដែរ។ តែអ្នកគួរពិភាគ្សាជាមួយនឹងទន្តពេទ្យជំនាញជាមុនសិនដើម្បីដឹងថាការដាំធ្មេញតាមរបៀបមួយណាដែលសាកសមនិងអ្នក។
ដំណាក់កាលតាមដាន់ក្រោយការដាំធ្មេញ
ជាធម្មតាការដាំធ្មេញពុំសូវមានអាការៈមិនប្រក្រតីកើតមានឡើងក្រោយការវះកាត់រួចរាល់ហើយនោះទេ។ តាមធម្មតាអ្នកជំងឺត្រូវលេបថ្នាំ Tylenol or Advil​​ ក្នុងរយះពេល - ថ្ងៃ ដើម្បីបំបាត់ការឈឺចាប់ ឈឺក្បាល និង ក្តៅខ្លួន។ ក្នុងករណីដែលអ្នកជំងឺមានបញ្ហាឆ្អឹងពុក នោះអ្នកជំងឺនឹងត្រូវការព្យាបាលនឹងតាមដានក្រោយពេលការដាំធ្មេញដែលត្រូវប្រើពេលនិងការរក្សាព្យាបាលបន្ថែម។ សូមបញ្ជាក់ការវះកាត់ពុំមានការឈឺចាប់នោះទេ ព្រោះអ្នកជំងឺត្រូវបានចាក់ថ្នាំស្ពឹកមុននឹងធ្វើការវះកាត់។
អត្ថប្រយោជន៍នៃការដាំធ្មេញ
  • អ្នកនឹងមានអារម្មណ៍ថាវាដូចជាធ្មេញពិតរបស់អ្នកផ្ទាល់ថែមទាំងបានធ្វើអោយប្រសើរឡើងនូវរូបរាងទៀតផង។
  • ជួយសម្រូលដល់ការនិយាយស្តី ដោយកាត់បន្ថយការនិយាយត្រដិត និងនិយាយមិនសូវលឺដែលបណ្តាលមកពីភាពមិនប្រក្រតីរបស់ធ្មេញ។
  • អ្នកអាចទទួលទានអាហារដែលអ្នកចូលចិត្តដោយគ្មានការឈឺចាប់។
  • ធ្វើអោយអ្នកមានទំនុកចិត្តលើខ្លួកឯង មានទំនុកចិត្តនឹងញញឹម
  • លើកកម្ពស់សុខភាពមាត់ធ្មេញរបស់អ្នក។ការដាំធ្មេញមិនតម្រូវអោយដកធ្មេញផ្សេងទៀតដូចការពាក់ធ្មេញសិប្បនិម្មិតនោះទេព្រោះធ្មេញដែលនៅជិតៗមិនបានធ្វើអោយប៉ះពាល់ដល់ធ្មេញដែលដាំនោះទេ។លើសពីនេះវាថែមទាំងលើកកម្ពស់អនាម័យមាត់ធ្មេញរបស់អ្នកទៀតផង។
  • ធ្មេញដែលដាំមានអាយុកាលប្រើប្រាស់យូរ វាអាចមានអាយុប្រើប្រាស់ស្មើរនឹងអាយុរបស់អ្នក ព្រមទាំងងាយស្រូលថែទាំទៀតផង។

មន្ទីរពេទ្យវេជ្ជថានីមានសេចក្តីរីករាយនឹងបំរើរសាវាកម្មថែរក្សាសុខភាពធ្មេញរបស់លោកអ្នកអោយមានសុខភាពល្អ ពិសេសការដាំធ្មេញ។គ្លីនិចធ្មេញរបស់មន្ទីរពេទ្យវេជ្ជថានីជាគ្លីនិចមួយក្នុងចំនោមគ្លីនិចកំពូលៗក្នុងប្រទេសថៃ។ជាមួយនិងភាពជំនាញខាងសុខភាពធ្មេញដែលគ្មានគូប្រៀបរបស់យើង គ្លីនិចយើងខ្ញុំមានមោទនភាពក្នុងនាមជាគ្លីនិចធ្មេញឈានមុខមួយរបស់ប្រទេសថៃដែលផ្តល់សេវាកម្មព្យាបាលបញ្ហាធ្មេញយ៉ាងទួលំទួលាយ។
យើងមានបន្ទប់ព្យាបាលចំនួន១២បន្ទប់ និងបន្ទប់សាលវះកាត់ចំនួនមួយ ព្រមជាមួយឧបករណ៍ប្រើប្រាស់ដែលបានឆ្លងកាត់ប្រព័ន្ធសម្លាប់មេរោគត្រឹមត្រូវ និងមានផាសុកភាព។

ដោយសារតែយើងពិតជាយកចិត្ដទុកដាក់ចំពោះអ្នកជំងឺរបស់យើងនិងសុខភាពមាត់ធ្មេញរបស់ពួកគេ ដូចនេះយើងបានធ្វើឱ្យប្រសើរឡើងនូវការព្យាបាលនិងការស្ដង់ដារក្នុងការផ្តល់សេវាកម្មរក្សានិងព្យាបាលដល់អ្នកជំងឺរបស់យើង។ ក្រុមការងាររបស់យើង​ ក្រុមគ្រូពេទ្យជំនាញ​ និង ឧបករណ៍បច្ចេកវិទ្យាជាន់ខ្ពស់ចុងក្រោយបំផុតនិងសម្ភារៈបរិក្ខារទំនើប បាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានាថាលោកអ្នកទទួលបានសេវាកម្មដ៏ល្អឥតខ្ចោះនៅពេលលោកអ្នកមកកាន់ទីនេះ។ លើសពីនេះទៀតគ្លីនិចយើងមានបរិស្ថានល្អនិងបរិសុទ្ធប្រកបដោយអនាម័យខ្ពស់។ យើងខ្ញុំសូមធានាថាអ្នកនឹងទទួលបានសេវាកម្មរក្សានិងព្យាបាលជាទីពេញចិត្ត។ យើងនឹងផ្តល់ស្នាមញញឹមថ្មីដល់អ្នកដើម្បីអ្នកមានជីវិតថ្មីដ៏ប្រសើរ។ សូមអញ្ជើញមកកាន់គ្លីនិករបស់យើងនៅថ្ងៃនេះ!

Comments