ទល់លាមករ៉ាំរ៉ៃ ពឹងលើថ្នាំរំលាយអាហារជាប្រចាំ ប្រយ័ត្នស្លាប់ពោះវៀន

















ការទល់លាមកភាគច្រើនត្រូវបានប្រទះនៅលើមនុស្សវ័យចំណាស់ តែបច្ចុប្បន្នបែរជាប្រទះឃើញនៅលើមនុស្សដែលមានអាយុតិចទៅវិញ នេះអាចមកពីកត្តាជាច្រើនដូចជា​ ការចូលចិត្តញ្ញ៉ាំអាហា​រ Fast Food ការ​ប្រើប្រាស់ជីវិតបែបប្រញាប់ មិនមានពេលវេលាសូម្បីសម្រាប់បន្ទោរបង់ ស្ទះចរាចរណ៍យូរៗដែលធ្វើឲ្យត្រូវខកខានក្នុងការបន្ទោរបង់ជាញឹកញាប់ រួមទាំងការស្រ្តេស។​ ទាំងនេះបានធ្វើឲ្យកើតមានការទល់លាមកបាន។​ ភាគច្រើនយើងតែងតែចូលចិត្តប្រើប្រាស់ថ្នាំជួយរលាយលាមកឲ្យបន្ទោរបង់ ការធ្វើបែបនេះជាញឹកញាប់និងយូរៗទៅ នឹងអាចនាំមកនូវលទ្ធិផលធ្ងន់ធ្ងរបានដែលធ្វើអោយពោះវៀននិងរន្ធទ្វាធំមិនធ្វើការ​និងអាចធ្វើឲ្យពោះវៀនធ្លុះបាននៅដំកាល់ចុងក្រោយ។​
មូលហេតុចម្បងនៃការទល់លាមករ៉ាំរ៉ៃចែកជាក្រុមសំខាន់បី​ គឺ


  1. ពោះវៀនធំចាប់ផ្តើមធ្វើការយឺតជាងមុន ភាគច្រើនមានអាការៈឈឺបន្ទោរបង់ចុះខ្សោយ ឬ អាចមិនមានអារម្មណ៍ចង់បន្ទោរបង់ជាច្រើនថ្ងៃ
  1. ជំងឺរលាកពោះវៀន បច្ចុប្បន្នគេរកឃើញថាការទល់លាមករ៉ាំរ៉ៃអាចពាក់ព័ន្ធនឹងបាក់តេរីប្រភេទខ្លះក្នុងពោះវៀនដែលផលិតមេតាន។ មេតានធ្វើឲ្យពោះវៀនធ្វើការយឺតជាងមុន និងធ្វើឲ្យមានការទល់លាមក។​
  1. រន្ធទ្វាធំមិនព្រមបើកនៅពេលបន្ទោរបង់ តែងមានអាការៈបន្ទោរបង់មិនអស់ ហើយយើងតែងតែប្រើប្រាស់វិធីផ្សេងៗដើម្បីជួយឲ្យបន្ទោរបង់។​
ការប្រើប្រាស់ថ្នាំជួយឲ្យបន្ទោរបង់គ្រាន់ជាការព្យាបាលបញ្ហាបន្តោសអាសន្ន ដូចជាថ្នាំដែលជួយជំរុញការធ្វើការរបស់ពោះវៀនធំ។​ បើប្រើប្រាស់យូរៗទៅអាចធ្វើអោយពោះវៀនមិនធ្វើការហើយត្រូវធ្វើឲ្យបរិមាណថ្នាំកាន់តែកើនឡើង។​ ការព្យាបាលជំងឺទល់លាមកដែលខុសវិធីអាចជះឥទ្ធិពលអាក្រក់ដល់រាងកាយ ដូចជាការ​អាចធ្វើឲ្យពោះវៀនធ្លុះ រន្ធទ្វាធំរលាក ពោះវៀនមិនធ្វើការ ឬ អាចកើតឬសដូងបាត។ សារហេតុផ្សេងៗដែលធ្វើឲ្យ​ទល់លាមកមានដូចជា ការញ្ញ៉ាំអាហារដែលខ្ខះជាតិសរសៃ ការផឹកទឹកមិនបានគ្រប់គ្រាន់ មិនហាត់ប្រាណ ការអង្គុយធ្វើការពេញមួយថ្ងៃ ការទទួលទានវិតាមីនឬធាតុរ៉ែដែលធ្វើឲ្យពោះវៀនធ្វើការយឺតជាងមុន និងជំងឺមួយចំនួនដូចជា ជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការថយចុះ និង​ ម​​ហារីកពោះវៀនផងដែរ។​
ការធ្វើការវិនិច្ឆ័យ និង​ ការព្យាបាលពីបុព្វហេតុ
ជំងឺទល់លាមកគួរតែត្រូវទទួលបានការព្យាបាលពីបុព្វហេតុ សាកលវិទ្យាល័យ UCLA ស្ថាប័នផ្នែកជំងឺប្រព័ន្ធ ការរំលាយអាហារនាំមុខគេនៅសហរដ្ឋអាមេរិក បានយកចិត្តទុកដាក់ពីបញ្ហានេះ និងបានផ្តល់ភាពសំខាន់ក្នុងការស្រាវជ្រាវយ៉ាងច្បាស់លាស់និងមានប្រសិទ្ធិភាពមកប្រើក្នុងការកំនត់សារហេតុជំងឺនេះដែលមានដូចជា៖
- ការពិនិត្យ​មុខងារនៃរន្ធទ្វាធំ (manometry Anorectal)
- ការពិនិត្យ​ចលនានៃពោះវៀនធំ (Colonic transit time)
- ការវិភាគបរិមាណនៃបាក់តេរីនៅក្នុងពោះវៀន (ការធ្វើតេស្តខ្យល់អ៊ីដ្រូសែន)
វិធីនេះអាចព្យាបាលអស់ 60% -70% និងព្យាបាលដោយថ្នាំសម្លាប់មេរោគ។
ថាំអង់ទីប៊ីយ៉ូទិកដលអាចពបាលការឈឺចាប់និងទឹកះបាន។
ការការពារការឈឺចាប់
ការការពារអាការៈទល់លាមកអាចធ្វើបានដោយខ្លួនឯងបានតាមគោលការណ៍ 3 គឺការទទួលទានអាហារដែលមានជាតិសរសៃបន្ថែមផឹកទឹកឱ្យបានគ្រប់គ្រាន់ហាត់ប្រាណឱ្យបានទៀងទាត់ធ្វើអោយសាច់ដុំរន្ធទ្វាធំនិងពោះវៀនមានចលនាក្នុងការបន្ទោរបង់បានប្រសើរឡើងហ្វឹកហាត់បន្ទោរបង់អោយទៀងពេលមិនគួរអានសៀវភៅឬលេងទូរស័ព្ទខណៈកំពុងបន្ទោរបង់និងមិនគួរប្រើថ្នាំជូយបន្ទោរបង់ញឹកញាប់ជាប់ៗក្នុងរយៈពេល ូរគួរជ្រើសរើសវិធីប្រើថ្នាំនេះជាជម្រើសចុងក្រោយ។

Comments